2024-05-24
គិត បុប្ផា
2024-05-24
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ (Khmer Enterprise) នឹងរៀបចំកម្មវិធីប្រកួតពានរង្វាន់ «សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម (SMEs) ឆ្នាំ២០២៤» ដើម្បីលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងរបស់តួអង្គសកម្មក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ពិសេសផ្ដល់ការគាំទ្រដល់ SMEs ដែលមកពីគ្រប់វិស័យនៅទូទាំងប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លក្ខខណ្ឌនៃការចូលរួមប្រកួត រួមមាន៖ ត្រូវមានសញ្ជាតិខ្មែរ, ជាស្ថាបនិក ឬសហស្ថាបនិក ឬប្រធានគ្រប់គ្រង (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ផ្ទេរសិទ្ធ ករណីអ្នកចូលរួមមិនមែនជាស្ថាបនិក ឬសហស្ថាបនិក), ជាអាជីវកម្មបង្កើតក្នុងស្រុក ដែលមានអាយុកាលចាប់ពី ៣ឆ្នាំឡើងទៅ, មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងមានការតាំងចិត្តខ្ពស់ និងសុក្រិតភាព។
ចំពោះអត្ថប្រយោជន៍ ដែលម្ចាស់សហគ្រាសទទួលបានពីកម្មវិធីនេះ មានដូចជា ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនប្រកួតដើម្បីពង្រឹងអាជីវកម្ម, ឱកាសបង្កើនដៃគូសហការអាជីវកម្ម, ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ និងអាចឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល ទៅតាមជ័យលាភីដែលម្ចាស់សហគ្រាសទទួលបាន។
សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចូលរួមប្រកួតពានរង្វាន់ខាងលើនេះ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/UQBWiPfiC5wySPmW8 ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ ចំពោះកាលបរិច្ឆេទវគ្គត្រៀមខ្លួនក្នុងការប្រកួតជម្រុះ គឺនៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤, វគ្គប្រកួតជម្រុះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤, ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺវគ្គត្រៀមខ្លួនក្នុងការប្រកួតផ្តាច់ព្រ័ត្រ និងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វគ្គប្រកួតផ្ដាច់ព្រ័ត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី