SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកមេសាង ឱ្យម្ចាស់លក់ដូរតាមតូបឬកញ្ចុះដែលបិទបាំង ត្រូវរុះរើរបាំងចេញនិងរាយការណ៍ក្នុងករណីមានសិស្សគេចសាលាទៅប្រមូលផ្តុំ


រដ្ឋបាលស្រុកមេសាង ឱ្យម្ចាស់លក់ដូរតាមតូបឬកញ្ចុះដែលបិទបាំង ត្រូវរុះរើរបាំងចេញនិងរាយការណ៍ក្នុងករណីមានសិស្សគេចសាលាទៅប្រមូលផ្តុំ
A+ A-

ភ្នំពេញ៖ រដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់ឱ្យអាជីវករប្រកបមុខរបរលក់ដូរម្ហូបអាហារ ភាសជ្ជៈដែលមានតូប ឬកញ្ចុះដែលមានបិទបាំង ត្រូវតែរុះរើរបាំង ឬសំយ៉ាបទាំងនោះចេញ ដើម្បីនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលលើកកម្ពស់ប្រសិទ្ធភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមេសាង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ មត្រូវឱ្យអាជីវករទាំងនោះរុះរើដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងឱ្យម្ចាស់អាជីវកម្មចូលរួមសហការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងករណីដែលមានសិស្សានុសិស្សមិនចូលរៀន ឬទៅជួបជុំប្រមូលផ្តុំគ្នានៅតាមតូប ឬកញ្ចុះ ដើម្បីសមត្ថកិច្ចយកសិស្សិទាំងនោះមកអប់រំណែនាំ។

សេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមេសាង បានសរសេរបញ្ជាក់ដោយសង្ឃឹមថា អាជីវករទាំងអស់នឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានទទួលលទ្ធផលល្អប្រសើរ នៅក្នុងមូលដ្ឋានស្រុកមេសាងយើងទាំងមូល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី