2024-01-09
ទូច សូរិយា
2024-01-09
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១២ខែក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញផលិតផលកសិកម្មបាន ៨ ៤៤៩ ៤១៤,៣៦តោន មានទំហំទឹកប្រាក់ជាង ៤ ៣០៦ ៨១០ ២៦៨,៥០ដុល្លារ មានការថយចុះជិត ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣។
ក្នុងរបាយការណ៍ការដដែល បានឱ្យដឹងថា នៅខែធ្នូនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ១ ១៣៥ ២២៤,២៤តោន ខណៈដែលរយៈពេល ១១ខែក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញបាន ៧ ៣១៤ ១៩០,១២ តោន។ ក្នុងរយៈពេល ១២ខែនេះ ទំនិញដែលកម្ពុជានាំចេញមាន៖ ស្រូវនាំចេញបាន ២ ៧៣០ ៨២៥,០០ តោន មានទំហំ ៩៣៩ ៩៦៥ ៦៨២ដុល្លារ កើនឡើង២៤,៤១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាននៅឆ្នាំ២០២២។
ចំពោះ អង្ករ កម្ពុជានាំចេញបាន ៦៥៦ ៣២៣,០០តោន មានទឹកប្រាក់ ៥៦៧ ៧១៩ ៣៩៥ដុល្លារ កើនបាន៣,០៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាននៅឆ្នាំ២០២២ ខណៈដែលការនាំចេញកសិផលផ្សេងៗទៀតកម្ពុជាសម្រេចបាន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ។
គួរបញ្ជាក់ថា ក្រៅពីស្រូវ អង្ករ កម្ពុជាបាននាំចេញទំនិញផ្សេងទៀតដូចជា ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច បន្លែចម្រុះ និងកសិផលចំនួន ១០០មុខផ្សេងទៀត៕
នាំមកជូនដោយ