SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម នឹងរៀបចំយន្តការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមទៅប្រទេសចិន


រដ្ឋមន្ត្រីកសិកម្ម នឹងរៀបចំយន្តការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមទៅប្រទេសចិន
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលយកដំណើរចំនួន៣ចំណុច របស់សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា និងរៀបចំឱ្យមានយន្តការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ព្រមទាំងជំរុញអ្នកជំនួញចិនឱ្យមកវិនិយោគបន្ថែមលើវិស័យស្រូវអង្ករ, ស្វាយចន្ទី និងមៀនប៉ៃលិន ជាដើម។

ក្នុងជំនួបជាមួយនឹងឯកឧត្តម ឌិត ទីណា នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើដល់រដ្ឋមន្ត្រីកសិកម្មនូវ ៣ចំណុច ដោយឱ្យក្រសួងជួយរៀបចំអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ, បន្ថែមការងារពាក់ព័ន្ធនឹងដំឡូងមី និងទាក់ទាញអ្នកវិនិយោគបន្ថែមលើការងារស្រូវអង្ករ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នឹងជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលធនធានមនុស្សមានបទពិសោធ, មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់, មានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ, កាត់បន្ថយថ្លៃដើម និងសម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599