2024-07-25
ហាក់ ហេងឃីម
2024-07-25
ហាក់ ហេងឃីម
ភ្នំពេញ៖ ខេត្តកំពង់ធំ នឹងមានសហគមន៍ទំនើបស្វាយចន្ទីចំនួន៣ រួមមាន៖ សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហគមន៍ទំនើបស្វាយចន្ទីទាំង៣ ដែលមានផ្ទៃដីសរុបជាង ១ ១៧៣ហិកតា និងដាំដុះដំណាលគ្នាតែម្តង។
តាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ មានសមាជិកចូលរួម ៨៨គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ២០៤ហិកតា។ ចំណែក សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មានសមាជិក ៩៧គ្រួសារចូលរួម រួមទាំងមានផ្ទៃដីកំពុងដាំដុះស្វាយចន្ទីចំនួន ៥០៩ហិកតា និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ មានផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៤៦០ហិកតា និងមានសមាជិក ៧៦គ្រួសារ។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតនៃសហគមន៍ទាំង៣ នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីបញ្ចប់ការធ្វើផែនការអាជីវកម្មលម្អិត មុននឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងទម្រង់«សហគមន៍កសិកម្មទំនើប»ក្នុងពេលឆាប់ៗនេះ។ «សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី