SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រុស្ស៊ី ផ្តល់អាហារូបករណ៍៤០កន្លែង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា


រុស្ស៊ី ផ្តល់អាហារូបករណ៍៤០កន្លែង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា
A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសហព័ន្ធរុស្ស៊ី។

ក្នុងអាហារូបករណ៍ចំនួន ៤០កន្លែងនេះ មាន ៣៦កន្លែង សម្រាប់ការសិក្សាជំនាញវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង នីតិសាស្ត្រ បរិស្ថាន វិទ្យាសាស្ត្រអាហារូបត្ថម្ភ កសិកម្ម និងទេសចរណ៍។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា មានចំនួន ១កន្លែង សម្រាប់ជំនាញ សិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ភាពយន្ត និង៣កន្លែង សម្រាប់ជំនាញនុយក្លេអ៊ែរស៊ីវិល Physics, Chemistry, Chemical Technology, Nuclear Power Engineering and Thermal Physics, Nuclear physics and Technology, Material Science and Technology, Materials Science and materials Technology និង Electronics and automation of physical installations ជាដើម។

ចំពោះ បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ អាចចុះឈ្មោះតាមរយៈ https://education-in-russia.com ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងដោយផ្ទាល់មកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមានអាសយដ្ឋានអគារលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ) និងអាចទាក់ទងតាមលេខ ០២៣ ២១៣ ៥០៨ ឬតាមរយៈ https://facebook.com/rcckcam ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី