SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាជិកសហគមន៍កសិកម្មទំនើបត្រាំកក់ក្នុងម្នាក់ បន្តចំណេញបាន៧៥ម៉ឺនរៀល ខណៈកសិករនៅក្រៅសហគមន៍កំពុងខាត


សមាជិកសហគមន៍កសិកម្មទំនើបត្រាំកក់ក្នុងម្នាក់ បន្តចំណេញបាន៧៥ម៉ឺនរៀល ខណៈកសិករនៅក្រៅសហគមន៍កំពុងខាត
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាជិកម្នាក់ៗក្នុងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» មានផ្ទះសំណាញ់ ២ខ្នង ទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីដំណាំបន្លែ។

ប្រាក់ចំណេញប្រមាណ ៧៥ម៉ឺនរៀលនេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មាន៧០% បានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០% ទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។

ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា៖ «នេះជាប្រាក់ចំណេញភាគលាភប្រចាំខែដល់សមាជិក ជាលើកទី៤ ទោះបីជាប្រាក់ភាគលាភក្នុងខែនេះ ទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍នៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំ ដែលមានស្ថេរភាព»។ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» អាចលក់ចេញបន្លែក្នុងរង្វង់ ១៥០០រៀល ក្នុងគីឡូក្រាម ខណៈដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃ ត្រឹមតែ៥០០រៀល ក្នុងមួយគីឡូប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី