2024-01-02
គិត បុប្ផា
2024-01-02
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានចំណូលសរុប ៣៧ ១៩៨ ៩៨៨លានដុល្លារអាម៉េរិក ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រយៈពេលពេញមួយឆ្នាំ២០២៣ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៧៩៨ ០៦៩នាក់ កើនឡើង ១៧៧,៦៣ភាគរយ ធៀបនឹងឆ្នាំ២០២២ និងរកចំណូលសរុបបាន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក កើនឡើង ២២២,៦៨ភាគរយ ធៀបនឹងរយៈពេលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២២។
ចំណែក ការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទកោះកែរ ក្នុងឆ្នាំ២០២៣ មានចំនួន ១៤ ៨០៦នាក់ ស្មើនឹង ២២២ ០៩០ដុល្លារអាម៉េរិក ខណៈការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៥៦៤ ៦៧១ដុល្លារអាម៉េរិក ក្នុងនោះទូកសរុបមានចំនួន ២១ ៤៧៨។
គួរបញ្ជាក់ថា ខែធ្នូឆ្នាំ២០២៣ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៩៨ ០៧៣នាក់ កើនឡើង៥៧,៥១ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២២ ដែលរកចំណូលបាន ៤ ៦៥២ ១៤១ដុល្លារអាម៉េរិក កើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី