2024-08-21
គិត បុប្ផា
2024-08-21
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ តាមរយៈការផ្តល់នូវបទពិសោធទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នដល់ភ្ញៀវទេសចរ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បន្តលើកឡើងថា កម្មវិធីទូទាត់បាគងទេសចរ នឹងសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសម្រួលដល់ការចាយវាយក្រដាសប្រាក់សុទ្ធ ដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា។ បាគងទេសចរ ដែលសម្ពោធដាក់ឱ្យដំណើរការបឋម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ក៏នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ហើយការបង្កើតកម្មវិធីនេះឡើង ក៏ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។
កម្មវិធីទូទាត់បាគងទេសចរ ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់សព្វថ្ងៃ។ លោកជំទាវទេសាភិបាលធនាគារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា អាចទាញយកកម្មវិធីនេះ ដើម្បីចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ បន្ទាប់មកបញ្ចូលទឹកប្រាក់ជាការស្រេច។ ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលភ្ញៀវទេសចរមាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន»។ ការណ៍នេះ នឹងធ្វើឱ្យភ្ញៀវទេសចរងាយស្រួលទូទាត់ប្រាក់ ដោយគ្រាន់តែស្កេនទូទាត់តាមហាងទំនិញប្រមាណ ៣,៣លានទីតាំង ដែលមានសញ្ញា KHQR code។ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងដូច្នេះ នៅខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី