SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគារថ្មីរដ្ឋបាលខេត្តកំពង់ស្ពី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបានប្រកាសជាខេត្តអស់មីន


អគារថ្មីរដ្ឋបាលខេត្តកំពង់ស្ពី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបានប្រកាសជាខេត្តអស់មីន
A+ A-

ភ្នំពេញ៖ អគារថ្មីរបស់រដ្ឋបាលខេត្តកំពង់ស្ពី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផលដ៏ស័ក្តិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការបោសសម្អាតមីន គឺជាការសង្គ្រោះជីវិត និងការលុបបំបាត់សោកនាដកម្មនៃសង្រ្គាមស៊ីវិលនៅកម្ពុជា ការបាត់បង់សមាជិកគ្រួសារ និងពិការភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់ដីសុវត្ថិភាព ក្នុងការដាំដុះ ឬការប្រកបរបរផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។ ការបោសសម្អាតមីននេះ បានប្រែក្លាយខេត្តកំពង់ស្ពឺ ដែលពោរពេញទៅដោយអតីតសមរភូមិ មកជាខេត្តដែលមានការអភិវឌ្ឍ លែងមានរងហានិភ័យពីការរងគ្រោះស្លាប់ ឬពិការភាពដោយសារមីន ព្រមទាំងជាតំបន់កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី