2024-04-05
ទូច សូរិយា
2024-04-05
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ គ្រឹះស្ថានជាសមាជិករបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានផ្តល់កម្ជីដល់ប្រជាជនចំនួន ២៣២,៣៩៣,៣៩៤ លានរៀល ដែលស្មើនឹងជាង ៥៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ប្រាក់កម្ជីជាង ៥៧ពាន់លានដុល្លារនោះ មានចំនួនប្រជាជនកម្ជីចំនួន ៤.៩៨លាននាក់ នៅក្នុង២៥រាជធានីខេត្ត ដែលក្នុងនោះមានរាជធានីខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប មានអ្នកខ្ចីលុយច្រើនជាងគេរហូតដល់ទៅជិត ៦០% នៃសមតុល្យឥណទានសរុប។
រាជធានីខេត្តចំនួន៣ ដែលមានអ្នកខ្ចីលុយច្រើនជាងគេលំដាប់ទី១នោះ គឺរាជធានីភ្នំពេញ មានបរិមាណឥណទានចំនួន ១១៤,៤៩៦,២១៤លានរៀល និងមានសមតុល្យឥណទានចំនួន៤៩,៣% , ទី២ គឺប្រជាពលរដ្ឋនៅខេត្តកណ្តាល មានចំនួនឥណទាន ១៣,១៦៣,៥៩៣លានរៀល ស្មើនឹង៥.៧% នៃសមតុល្យឥណទានសរុប ខណៈដែលខេត្តបន្ទប់មកទៀត គឺសៀមរាប មានចំនួន ១០,៦៦៧,៨១២លានរៀល ស្មើនឹង ៤,៦% នៃសមតុល្យឥណទានសរុប។
ក្នុងរបាយការណ៍ ក៏បានបញ្ជាក់ពីខេត្តចំនួន៣ ដែលមានប្រជាជនខ្ចីលុយតិចជាងគេ ក្នុនោះរួមមាន ខេត្តមណ្ឌលគីរី មានទំហំឥណទាន ៩៣៩,៤៣០លានរៀល, ខេត្តប៉ៃលិន មានចំនួនឥណទាន ៨៩៥,៨៨៣លានរៀល និងខេត្តកែប មានចំនួន ៤០១,៦០០លានរៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី