2025-02-23
ឃី ភារៈ
2025-02-23
ឃី ភារៈ
ភ្នំពេញ៖ អ៊ីនធឺណិតនៃវត្ថុ Internet of Things (IoT) គឺជាបណ្តាញនៃវត្ថុ ដែលតភ្ជាប់គ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដោយវត្ថុទាំងនោះមានមុខងារចាប់សញ្ញា និងមុខងារផ្សេងៗ ហើយអាចធ្វើអន្តរកម្មរវាងគ្នា ឬជាមួយមជ្ឈដ្ឋានខាងក្រៅបាន ដូចជាទូរទស្សន៍ឆ្លាតវៃ នាឡិកាឆ្លាតវៃ ប្រព័ន្ធរក្សាកម្ដៅ ឬកម្មវិធី តាមដានសុខភាពជាដើម។ ការតភ្ជាប់អន្តរកម្មនេះ ជួយបង្កើនភាពងាយស្រួល និងស្វ័យប្រវត្តិកម្ម ប៉ុន្តែក៏នាំឱ្យមាននូវហានិភ័យសន្តិសុខសាយប័រ ដែលត្រូវតែគ្រប់គ្រង ដើម្បីការពារទិន្នន័យសំខាន់ៗ។
កម្ពុជាឆ្ពោះទៅឌីជីថល បានប្រាប់ពីហានិភ័យអ៊ីនធឺណិតនៃវត្ថុ (Internet of Things risks) មួយចំនួន រួមមាន៖ ពាក្យសម្ងាត់ដែលមានកម្រិតខ្សោយ ឬមិនប្រើប្រាស់ការផ្ទៀងផ្ទាត់ពហុកត្តា អាចផ្តល់ភាពងាយស្រួលដល់ការវាយប្រហារ, កង្វះការធ្វើកូដនីយកម្មលើទិន្នន័យ (Data encryption) អាចនាំមកនូវការ គំរាមកំហែងដល់ភាពត្រឹមត្រូវឬការលួចនៃទិន្នន័យ និងកង្វះការធ្វើបច្ចុប្បន្នភាពកម្មវិធីជាទៀងទាត់ អាចបង្កើនភាពងាយរងគ្រោះបន្ថែម ដល់ឧបករណ៍អ៊ីនធឺណិតនៃវត្ថុ។
ដូច្នេះ ដើម្បីធានាសុវត្ថិភាពអ៊ីនធឺណិតនៃវត្ថុ Internet of Things (IoT) គួរយល់ដឹងពីគន្លឹះមួយចំនួនដូចជា៖ ប្រើពាក្យសម្ងាត់រឹងមាំ មិនច្រំដែល និងធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់ជាប្រចាំ, គួរអនុវត្តការផ្ទៀងផ្ទាត់ពហុកត្តា (MFA), គួរធ្វើបច្ចុប្បន្នភាពកម្មវិធីជាទៀងទាត់លើឧបករណ៍អ៊ីនធឺណិតនៃវត្ថុ, គួរប្រើប្រាស់ឧបករណ៍អ៊ីនធឺណិតនៃវត្ថុ ដែលមានសុវត្ថិភាពនិងជឿទុកចិត្តពីអ្នកផ្គត់ផ្គង់ ដែលមានប្រភពច្បាស់លាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី