2024-01-09
គិត បុប្ផា
2024-01-09
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ចេញនូវកម្មវិធីគោលនយោបាយជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់មួយចំនួន។ បើតាមប្រសាសន៍របស់សម្តេចធិបតី កម្មវិធីគោលនយោបាយនេះ នឹងប្រកាសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន១ម៉ឺន១ពាន់នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖«ឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្ដព្រះសីហនុ ហើយថ្ងៃទី២៥ ខែមករាខាងមុខ ខ្ញុំត្រូវទៅប្រកាសកម្មវិធីថ្មីមួយ ដែលជាកម្មវិធីពិសេសសម្រាប់ខេត្ដព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងរឿងសំណង់មួយចំនួន»។
ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបន្ថែមថា ស្ពានកោះយ៉ដែលយើងសម្ពោធនៅថ្ងៃនេះ គឺជានិមិ្មតរូប និងជាឧទាហរណ៍មួយដ៏ជាក់ស្តែង នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី