2026-01-30
ទូច សូរិយា
2026-01-30
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន KH HAITECH គ្រោងបោះមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញពីបំណងអភិវឌ្ឍរោងចក្រដែលស្វ័យប្រវត្តិកម្មខ្ពស់ និងមានសមត្ថភាពផ្លាស់ប្ដូរតាមតម្រូវការ ព្រមទាំងផ្គត់ផ្គង់ថេប្លេត (tablet) តម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។
អ្នកឧកញ៉ា សំ សុខនឿន តំណាងឱ្យក្រុមហ៊ុន KH HAITECH បានលើកឡើងថា ក្រុមហ៊ុន KH HAITECH ត្រូវបានបង្កើតឡើងជាការវិនិយោគរួមទុនរវាងសហគ្រាសកម្ពុជា និងដៃគូពីប្រទេសចិន និងសិង្ហបុរី ដោយគ្រោងបង្កើតម៉ាកយីហោខ្មែរ។ លោក Dennis Lye Ngaic Seong ស្ថាបនិក និងនាយករបស់ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនកំពុងសិក្សាទីតាំងមួយចំនួន សម្រាប់បង្កើតមូលដ្ឋានផលិតកម្ម និងបានបញ្ជាក់ថា សេវាប្រើប្រាស់ចាំបាច់ ពិសេសថាមពលអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសទីតាំងវិនិយោគ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍គម្រោងនេះ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការគាំទ្រវិនិយោគិន ដោយគាំទ្រដំណើរការបង្កើតរោងចក្រ ការអនុម័តប្លង់បច្ចេកទេសរោងចក្រ ការចេញប្រកាសដំណើរការរោងចក្រ ស្តង់ដារ ការការពារកម្មសិទ្ធិឧស្សាហកម្ម និងសេវាមន្ទីរពិសោធន៍ជាដើម។ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញក្រុមហ៊ុន KH HAITECH ចូលរួមតាំងបង្ហាញផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយរបស់ខ្លួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ ដែលជាវេទិកាសម្រាប់ផ្សារភ្ជាប់នវានុវត្តន៍ករ ផលិតករ ឧស្សាហករ និងអ្នកប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី