SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម នឹងពន្លឿនការចុះ MOU ជាមួយម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការ


ក្រសួងឧស្សាហកម្ម នឹងពន្លឿនការចុះ MOU ជាមួយម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងពន្លឿនការរៀបចំអនុស្សរណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងកម្ពុជា-ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ONN Shaharuddin គណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ម៉ាឡេស៊ី បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ពី «កម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP)» ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល អាហារូបករណ៍ និងសេវាប្រឹក្សាយោបល់។ ម៉ាឡេស៊ី គឺជាដៃគូសំខាន់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា ដែលបច្ចុប្បន្ន ម៉ាឡេស៊ីកំពុងវិនិយោគលើរោងចក្រចំនួន ២៧មូលដ្ឋាន ផ្តល់ការងារជាង ១២ ៧០០កន្លែង។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី និងឯកឧត្តម ONN Shaharuddin ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ខណៈដែលពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងនៃសេដ្ឋកិច្ចសកល អាស៊ាន គឺត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងស្វែងរកការរីកចម្រើន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599