2025-04-06
ទូច សូរិយា
2025-04-06
ទូច សូរិយា
ភ្នំពេញ៖ Ransomware ឬ មេរោគកុំព្យូទ័រប្រភេទចាប់ជំរិត គឺជាវិធីសាស្ត្រវាយប្រហារតាមរយៈការប្រើប្រាស់កម្មវិធីមិនមានអាជ្ញាប័ណ្ណចូលទៅបំផ្លាញឯកសារនៅក្នុងកុំព្យូទ័របស់អ្នកប្រើប្រាស់ និងទាមទារដោះដូរឯកសារមកវិញជារូបិយប័ណ្ណគ្រីបតូ និងវិធីសាស្ត្រផ្សេងទៀត។
បើតាម FMIS Cambodia ដែលចុះផ្សាយ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០២៥ បញ្ជាក់ថា អំឡុងពេលមេរោគនេះឆ្លងចូលកុំព្យូទ័ររបស់អ្នកប្រើប្រាស់ គឺមេរោគប្រភេទនេះមានសមត្ថភាពវាលដាលដល់ស្ថាប័ននិងអង្គភាពទាំងស្រុងតែម្តង។
ដើម្បីទប់ស្កាត់ និងការពារពីមេរោគ Ransomware អ្នកប្រើប្រាស់អាចអនុវត្តនូវវិធានការ ដូចជា៖ ប្រើប្រាស់កម្មវិធីមានអាជ្ញាប័ណ្ណត្រឹមត្រូវ, ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ។ លើសពីនេះ ត្រូវបម្រុងទុកទិន្នន័យសំខាន់ៗក្នុងឧបករណ៍ផ្សេងៗគ្នា, បណ្តុះបណ្តាលបុគ្គលិកអំពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងដំឡើងកម្មវិធីប្រឆាំងមេរោគដែលអាចទុកចិត្តបានផងដែរ៕
នាំមកជូនដោយ