SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«សៀវភៅ ស» ដែលផ្តល់ប្រយោជន៍ដល់អ្នកកាសែត និងពលរដ្ឋ នឹងសម្ពោធជាផ្លូវការនាថ្ងៃទី៨ សីហា


«សៀវភៅ ស» ដែលផ្តល់ប្រយោជន៍ដល់អ្នកកាសែត និងពលរដ្ឋ នឹងសម្ពោធជាផ្លូវការនាថ្ងៃទី៨ សីហា
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំពិធីបើកសម្ពោធ «សៀវភៅ ស» នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅអគារសេរីភាព។ តាមការចុះផ្សាយរបស់ស.ស.ស.ក សៀវភៅដែលជា «កម្រងឯកសាររស់» នេះ នឹងផ្តល់សារប្រយោជន៍ដល់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនឱ្យយល់ដឹងពីកិច្ចការព័ត៌មាន និងការប្រើប្រាស់បណ្តាញសង្គមនិងអ៊ីនធឺណិតឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ហ៊ុយ វណ្ណៈ អ្នកដឹកនាំចងក្រងសៀវភៅស បានលើកឡើងថាវត្តមានសៀវភៅស នឹងផ្តល់គុណប្រយោជន៍ឱ្យសាធារណជន ប្រើប្រាស់បណ្តាញសង្គម និងអ៊ីនធឺណិត បានល្អប្រសើរ និងមានសុវត្ថិភាពជាងមុន។ ក្នុងបរិបទសេដ្ឋកិច្ចសង្គមរីកចម្រើន ដែលសម្បូរបែបនៃបច្ចេកវិទ្យាឌីជីថល ពលរដ្ឋទាំងអស់ កំពុងទទួលបានព័ត៌មានចម្រុះនិងច្រើនលើសលប់ ហើយពលរដ្ឋក៏ក្លាយជាអ្នកចែកផ្សាយព័ត៌មានដ៏សកម្មផងដែរ។ ដោយមើលឃើញពីកត្តាទាំងនេះ កម្ពុជា ចាំបាច់មានសៀវភៅនេះឡើង ដើម្បីគិតគូរពីសីលធម៌សង្គម ក្រមសីលធម៌ សុជីវធម៌ សិទ្ធិមនុស្ស និងភាពទទួលខុសត្រូវ ក្នុងគោលដៅឱ្យសង្គមជាតិរក្សាបានសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។ នេះជាការបន្តលើកឡើងរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ។

សេចក្តីជូនដំណឹង ស្តីពីការសម្ពោធ «សៀវភៅ ស» ជាមូលដ្ឋានគន្លឹះក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត បានបញ្ជាក់ថា សៀវភៅស មានកម្រាស់ ១៥២ទំព័រ និងប្រើពេលវេលា១ឆ្នាំសម្រាប់សិក្សាស្រាវជ្រាវ និងចងក្រង ហើយសៀវភៅនេះអាចចាត់ទុកថាជាឯកសារលើកដំបូងមួយនៅកម្ពុជាទៀតផង។ ស.ស.ស.ក នឹងចែកសៀវភៅនេះ ដល់សាធារណជនដែលចង់បានដោយឥតគិតថ្លៃ និងព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ ០៧៧ ៣៣៨ ១៣១ ឬតាមប្រអប់សារ Union of Journalist Federations of Cambodia៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី