SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ថាប័នជំនាញ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណចំនួន៧


ស្ថាប័នជំនាញ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណចំនួន៧
ធនាគារ-ហិរញ្ញវត្ថុ

2024-04-26

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-04-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន និងគម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណចំនួន៧ លើការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម។ នេះបើតាមការចេញផ្សាយរបស់ ន.អ.ប. នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណចំនួន៧នេះ រួមមាន៖ ទី១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោងដែនដីអាណាចក្រអង្គរ ស្ថិតនៅភូមិព្រៃតុម្ភ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ទី២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោងដីឡូត៍ម៉នដានី ដែលស្ថិតនៅភូមិច្បារអំពៅ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។ ទី៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌឺវេឡុបម៉ិន ឯ.ក គម្រោងកំពតរឺវើផាក មានទីតាំងនៅភូមិអង្លង់គតី ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ចំពោះទី៤. ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រផឹធី ឯ. ក គម្រោងចំការលំហែកាយ ដែលមានទីតាំងនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ទី៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោងដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រីឯ ទី៦.ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោងមរតកទំព័រមាស នៅក្នុងភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោងបុរី រីស៊តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅភូមិក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទាំង០៧ខាងលើ ដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយ ឬពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី