2025-01-09
គិត បុប្ផា
2025-01-09
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Heli-Eastern និង Amber Aviation Limited របស់ទីក្រុងស៊ីនជិន ប្រទេសចិន ចង់មកធ្វើពាណិជ្ជកម្មនៅកម្ពុជានាពេលខាងមុខ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា លើសេវាហោះហើរឯកជន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិកម្ម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
ក្រុមហ៊ុនទាំងពីរខាងលើ ប្រាប់ពីបំណងមកធ្វើពាណិជ្ជកម្មនៅកម្ពុជានេះ នាឱកាសជំនួប លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលចុះទស្សនកិច្ចក្នុងក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរខាងលើនេះ។
ក្រុមហ៊ុន Heli-Eastern ជាក្រុមហ៊ុនផលិត ចែកចាយយន្តហោះ Drove ខ្នាតតូច សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនក្នុងទីក្រុង និងសម្រាប់បម្រើការងារកសិកម្ម ព្រមទាំងធ្វើអាជីវកម្មបម្រើសេវាហោះហើរយន្តហោះ Helicoper ក្នុងតំបន់ Great Bay Area (Guangdong-Hong Kong-Macao Great Bay Area)។ ចំណែកក្រុមហ៊ុន Amber Aviation Limited ជាក្រុមហ៊ុនបម្រើសេវាហោះហើរយន្តហោះ Private Jet សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី