SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ៖ ការបណ្តុះជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ជាគន្លឹះទាក់ទាញការវិនិយោគមកកម្ពុជា


រដ្ឋមន្ត្រីការងារ៖ ការបណ្តុះជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ជាគន្លឹះទាក់ទាញការវិនិយោគមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សក្តានុពលនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងប្រជាពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ក្នុងការបម្រើការងារតាមតម្រូវការទីផ្សារ គឺជាគន្លឹះទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដូច្នេះកាលពីទី៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ដាក់ចេញផែនការថ្នាក់ជាតិក្នុងការបំប៉ន ក៏ជាគន្លឹះប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាជំរុញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគក្នុងតំបន់និងអន្តរជាតិ ងាកមកចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ព្រោះកម្ពុជាកំពុងមានសក្តានុពលលើកម្លាំងពលកម្ម និងភាពអនុគ្រោះជាច្រើន។ លោក Tetsuya Watanabe បានទទួលស្គាល់ពីតួនាទីសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញដល់យុវជន និងប្រជាពលរដ្ឋ ដែលនេះជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី