2023-12-25
គិត បុប្ផា
2023-12-25
គិត បុប្ផា
ភ្នំពេញ៖ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ មានតម្លៃសាងសង់ប្រមាណ២៤៣លានដុល្លារ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចំណតនេះ មានប្រវែង៣៥០ម៉ែត្រ ស្ថិតនៅកំពង់ផែស្វយ័តព្រះសីហនុ។
ចំណតផែកុងតឺន័រដែលមានជម្រៅ ១៤,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺន DWT ស្មើនឹង ៤ពាន់ TEUs មានផ្លូវដឹកជញ្ជូនក្នុងតំបន់ប៉ាស៊ីហ្វិកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលអាចបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។
គម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន TOA Corporation ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Nippon Koei និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិ ដោយបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ និងប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់។ ជាក់ស្ដែង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តខេត្តព្រះសីហនុមានទំនិញឆ្លងកាត់ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលធ្វើឱ្យចំណូលអាជីវកម្មមានទឹកប្រាក់ជាង ៨៥លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី