2024-05-02
គិត បុប្ផា
2024-05-02
គិត បុប្ផា
ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលកន្លងមក បច្ចុប្បន្ន និងបន្តទៅអនាគត។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការអភិវឌ្ឍវិស័យកំពង់ផែ ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលកំណត់អំពី «ការបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ»។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងសាធារណការ បានដាក់ចេញផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យកំពង់ផែ រួមទាំងការធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃឡូជីស្ទីក បង្កើនភាពប្រកួតប្រជែង និងផ្តល់សេវាប្រកបដោយមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី