SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវបណ្ឌិត ជា សិរី ណែនាំឱ្យបុគ្គលិកធនាគារជាតិ ខេត្តរតនគិរី ធ្វើអង្កេតទំនុកចិត្តធុរកិច្ច ដើម្បីតាមដានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ


លោកជំទាវបណ្ឌិត ជា សិរី ណែនាំឱ្យបុគ្គលិកធនាគារជាតិ ខេត្តរតនគិរី ធ្វើអង្កេតទំនុកចិត្តធុរកិច្ច ដើម្បីតាមដានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ណែនាំមន្ត្រី-បុគ្គលិកសាខាខេត្តរតនគិរី ត្រៀមខ្លួនសហការធ្វើអង្កេតទំនុកចិត្តធុរកិច្ច (Business Confidence Survey) នៅខេត្តរតនគិរី ដើម្បីតាមដានស្ថានភាព នៃសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។

ពិធីប្រកាសផ្ទេរ និងតែងតាំង នាយកសាខាធនាគារជាតិ ខេត្តរតនគិរី លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ បន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ និងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ព្រមទាំងចូលរួមបង្កើនសកម្មភាព បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធនឹងការផ្ទេរ និងតែងតាំង នាយកសាខាធនាគារជាតិ ខេត្តរតនគិរី លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការរបស់ស្ថាប័ន តាមរយៈការនាំមកនូវជំនាញ និងបទពិសោធថ្មីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខា ឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី