2024-05-23
ទូច សូរិយា
2024-05-23
ទូច សូរិយា
ភ្នំពេញ៖ ការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា នឹងដំណើរការក្នុងពេលឆាប់ៗនេះ ពិសេសនឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យមានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។ នេះជាការលើកឡើងរបស់លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានបញ្ជាក់ថា ទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ របស់ប្រទេសទាំងពីរនឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថានៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអរគុណដល់កម្ពុជា ដែលបានមើលឃើញថាប្រទេសឥណ្ឌាគឺជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រទេសឥណ្ឌាជាប្រទេសដែលមានភាពជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើនរបស់ឥណ្ឌា ត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។ សម្ដេចតេជោ បានចាត់ទុកឥណ្ឌាមានប្រជាជនច្រើន ដែលមានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌាគួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោ ក៏បានបន្ថែមថា ការតភ្ជាប់ការហោះហើរត្រង់រវាងរដ្ឋធានីនៃប្រទេសទាំងពីរនេះ នឹងជំរុញឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី