2025-03-30
គិត បុប្ផា
2025-03-30
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកចំនួន៣ រួមមានក្រុមហ៊ុន DENSO (Cambodia) Co., Ltd. ផលិតគ្រឿងបង្គុំរថយន្ត, ២, ក្រុមហ៊ុន SVI (AEC) Company Limited ផលិតបរិក្ខារអេឡិចត្រូនិក និងក្រុមហ៊ុន N.C.X. Co., Ltd. ផលិតគ្រឿងបង្គុំ និងផ្គុំដំឡើងទោចក្រយានយន្ត បង្ហាញពីឆន្ទៈបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
ក្រៅពីការលើកឡើងបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ក្រុមហ៊ុនទាំង៣ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងសម្របសម្រួលដល់ដំណើរការវិនិយោគកន្លងមកផងដែរ។
ដំណើរទស្សនកិច្ចដល់ក្រុមហ៊ុនទាំង៣ ខាងលើ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ, ខ្សែច្រវាក់ផលិតកម្ម, បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមហ៊ុន ដើម្បីជាធាតុចូល សម្រាប់រៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី