2025-01-25
ទូច សូរិយា
2025-01-25
ទូច សូរិយា
ភ្នំពេញ៖ រយៈពេលមួយខែនៃខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុបចំនួន ៣៦២ ៣២៣សេវា ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយទទួលបានចំណូលសរុបចំនួន ៨៣០ ៦២២ ៤៥០រៀល។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្តឱ្យដឹងទៀតថា ការរកចំណូលបានជាង ៨០០លានរៀល របស់ការិយាល័យច្រកចេញចូលតែមួយនេះ គឺមានចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ បានបញ្ជាក់ថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេចំនួន ២០០ ៥៥៩ ៥០០រៀល, វិស័យសុរិយោដីទទួលបានចំណូលចំនួន ១៦៩ ៥៩៥ ០០០រៀល, វិស័យពាណិជ្ជកម្មទទួលបានចំណូលចំនួន ៥ម៉ឺនរៀល និងវិស័យដែលមិនទទួលបានចំណូលមានដូចជា៖ វិស័យធម្មការ និងសាសនា, វិស័យបរិស្ថាន។
ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់ជូនប្រជាពលរដ្ឋជាង៣០ម៉ឺនសេវា ក្នុងនោះរួមមាន ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាបានច្រើនជាងគេ គឺមានចំនួន ២០២ ៧២៥សេវា និងការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន១៤០.១០៣សេវា។ ដោយឡែក ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យកសិកម្ម បានផ្តល់សេវាចំនួន ១៦សេវា និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី