2024-06-08
គិត បុប្ផា
2024-06-08
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ (Khmer Enterprise) បើកឱ្យម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ចូលរួមប្រកួតបញ្ចេញគំនិតនវានុវត្តន៍ច្នៃប្រឌិត តាមរយៈកម្មវិធី i-Stories រដូវកាលទី២ ដើម្បីឱ្យជំរុញផលិតផល និងសេវាកម្មរបស់ពួកគេលេចធ្លោនៅលើទីផ្សារ។
កម្មវិធីបណ្តុះបណ្តាលសហគ្រិនមកពីខេត្ត៣នេះ នឹងជំរុញឱ្យមានសក្ដានុពលច្នៃប្រឌិត និងភាពរីកចម្រើនក្នុងបរិបទថ្មី។ ចំពោះម្ចាស់អាជីវកម្មជ័យលាភីក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់រង្វាន់ ដែលសរុបមាន ៣២លានរៀល។ បើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សហគ្រិនមកពីខេត្ត៣ខាងលើ ដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធី i-Stories រដូវកាលទី២ អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់ https://www.angkorsip.com/event ត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា សិក្ខាកាមទាំងអស់ដែលចូលរួមប្រកួតបញ្ចេញគំនិតនវានុវត្តន៍ ក្នុងកម្មវិធី i-Stories ត្រូវចូលរួមក្នុងវគ្គតម្រង់ទិស (Coaching) ជាមួយក្រុមការងារបច្ចេកទេសជាមុនសិន ដើម្បីអនុវត្តគម្រោងនវានុវត្តន៍របស់ពួកគេ និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងចុងក្រោយនៅចុងបញ្ចប់នៃកម្មវិធី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី