2025-02-07
គិត បុប្ផា
2025-02-07
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល ស្តីពីកាតព្វកិច្ចសារពើពន្ធលើការចុះបញ្ជីពន្ធដារ ការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធប៉ាតង់, អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងអាករលើការស្នាក់នៅ និងពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកទូទៅ ដល់អ្នកជាប់ពន្ធតូច។
ក្នុងវគ្គបណ្តុះបណ្តាល ដែលនឹងចាប់ផ្តើម នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក៏នឹងមានបង្រៀនអ្នកជាប់ពន្ធតូចពីមុខវិជ្ជាអាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ, គណនេយ្យសាមញ្ញ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ដែលសិក្សាចំនួន ២៧ម៉ោងនេះ ក៏នឹងទទួលបានចំណេះដឹងពីការកំណត់ពន្ធប៉ាតង់តាមប្រភេទអ្នកជាប់ពន្ធ, ការគណនាអាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងអាករលើការស្នាក់នៅ, ការគណនាពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកទូទៅ, របៀបកត់ត្រាបញ្ជីគណនេយ្យសាមញ្ញ សម្រាប់អ្នកជាប់ពន្ធតូច, ការគណនាអាករលើតម្លៃបន្ថែមត្រូវបង់ និងការប្រើប្រាស់វិក្កយបត្រ និងប្រើប្រាស់កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
វគ្គសិក្សា ដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង ០៨:៣០-១១:៣០ព្រឹក នៅសាលាជាតិពន្ធដារ សាធារណជន អាចការចុះឈ្មោះសិក្សា និងបង់ថ្លៃសិក្សាចំនួន ៧៥ដុល្លារ តាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh/km/e-service)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី