SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ ឱ្យសាធារណជនប្រកួតវីដេអូខ្លី«ចាយលុយ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះ?» នៅខេត្តមណ្ឌលគិរី និងរតនគិរី


ធនាគារជាតិ ឱ្យសាធារណជនប្រកួតវីដេអូខ្លី«ចាយលុយ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះ?» នៅខេត្តមណ្ឌលគិរី និងរតនគិរី
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី ក្រោមប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះ? នៅខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

បេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល និងជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ចំនួន ១លានរៀល។ ចំពោះ ជ័យលាភីពានរង្វាន់ក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានទឹកប្រាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ធ្វើឡើងនៅខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ និងរតនគិរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ចំណែក លក្ខខណ្ឌចូលប្រកួតក្នុងកម្មវិធីរួមមាន៖ ត្រូវថតវីដេអូនៅទីតាំងក្នុងខេត្តទាំងពីរខាងលើ, វីដេអូត្រូវមានរយៈពេលពី ៤០វិនាទី ដល់៣នាទី និងត្រូវផ្សព្វផ្សាយវីដេអូប្រកួតនៅលើគណនីហ្វេសប៊ុក ឬតិកតុក (Tiktok) ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៤ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា ព្រមទាំង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា គឺ “ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia” និង “@nationalbankofcambodia_” នៅលើ Tiktok ។

សម្រាប់សាធារណជន ដែលមានបំណងចូលរួមប្រកួតផលិតវីដេអូខ្លី អាចផ្ញើតំណភ្ជាប់វីដេអូដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដោយខេត្តមណ្ឌលគិរីត្រឹមថ្ងៃទី១៩ និងខេត្តរតនគិរី ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងកម្មវិធីនេះ ធនាគារជាតិ បានអំពាវនាវឱ្យសាធារណជនចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី