2023-11-10
ទូច សូរិយា
2023-11-10
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ចំនួន៩៤ និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ ដែលមានទឹកប្រាក់សរុប ១,៣៣៨ លានយ៉េន។ គម្រោងនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរយៈគម្រោងដែលផ្តល់ជំនួយឥតំណងរបស់ JICA ជប៉ុននេះ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ នឹងត្រូវបានសាងសង់ដើម្បីដាក់ដំណើរការជាប្រព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយមានសមត្ថភាពខ្ពស់ក្នុងការចាប់យកទិន្នន័យពីផ្កាយរណប (GNSS) ដែលជួយដល់ការកំណត់ទីតាំងឱ្យមានសុក្រឹតភាព និងជួយបញ្ជូនពត៌មានទៅកាន់អ្នកប្រើប្រាស់។ គម្រោងនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងសេវាកម្មរដ្ឋបាលក្នុងការចុះបញ្ជីដីធ្លី និងប្រតិបត្តិការដីធ្លី ដូចជាការធ្វើឌីជីថលនៅក្នុងវិស័យព័ត៌មានភូមិសាស្ត្រ។
លើសពីនេះ JICA ក៏បានសហការក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) តាំងពីឆ្នាំ២០២១ ដែលផ្តោតទៅលើ ការបង្កើតស្ថានីយ CORS ចំនួន៥ និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងដំណាក់កាលសាកល្បង, ធ្វើប្រតិបត្តិការ និងតំហែទាំលើប្រព័ន្ធ CORS, ជំរុញ និងលើកកម្ពស់ការប្រើប្រាស់ CORS ក្នុងអន្តរវិស័យ តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី