SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និង JICA ចុះ MoU ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់


ក្រសួងសាធារណការ និង JICA ចុះ MoU ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់
ពាណិជ្ជកម្ម

2025-08-01

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-08-01

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

ពិធីចុះ MOU នេះ ដែលធ្វើឡើកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ គឺដើម្បីអនុវត្តគម្រោងរវាងក្រសួងសាធារណការ និងភ្នាក់ងារ JICA លើការរៀបចំផែនការមេ ដោយផ្អែកលើផែនការសិក្សាលម្អិត និងសមាសភាពសំខាន់ៗនៃគម្រោង ដែលត្រូវបានឯកភាពគ្នារវាងភាគីទាំងពីរ កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ ចំពោះគម្រោងនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលប្រមាណ ២៤ខែ ក្នុងការរៀបចំអភិវឌ្ឍន៍ផែនការមេ ក្នុងគោលបំណងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ដើម្បីពង្រីកសក្ដានុពល នៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែល្អ និងមានគុណភាពល្អប្រសើរ។

តាមរយៈគម្រោងនេះ នឹងបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្ដមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599