SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក តភ្ជាប់ឱ្យបានឆាប់រហ័សត្រឹមដំណាច់ឆ្នាំ២០២៤ នេះ


រដ្ឋាភិបាល ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក តភ្ជាប់ឱ្យបានឆាប់រហ័សត្រឹមដំណាច់ឆ្នាំ២០២៤ នេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីអបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកថា រាជរដ្ឋាភិបាល កំពុងតែចរចារធ្វើការបន្ថែមទៀតទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែក ដើម្បីបម្រើវិស័យដឹកបញ្ជូន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យអ្នកឧកញ៉ា គិត ម៉េង និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចរចារចុះអនុស្សរណៈយោគយល់គ្នា រឿងផ្លូវដែកនេះ ឱ្យបានឆាប់រហ័សត្រឹមចុងឆ្នាំនេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា៖ «នាថ្ងៃខាងមុខ យើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើតបន្ថែមទៀតដើម្បីតភ្ជាប់ ពីព្រោះផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយការចំណាយផងដែរ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សម្រាប់ថវិកាក្នុងការជួសជុលផ្លូវដែកនេះ យើងមានមួយចំនួនហើយ ប៉ុន្តែយើងត្រូវសិក្សាឱ្យបានរួចរាល់ ដើម្បីកុំឱ្យចាយលុយអត់មានប្រយោជន៍ ដែលក្នុងនោះ ការជួសជុលផ្លូវដែក ចិនបានផ្តល់ឱ្យថវិកាប្រមាណ ៣០០លានយន់ ជាជំនួយឥតសំណងផងដែរ»។

សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដូចតទៅ៖ https://www.youtube.com/watch?v=ohaWOVJGoK8


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី