SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កូរ៉េ សិក្សាលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងគ្រោងវិនិយោគលើវិស័យពាណិជ្ជកម្ម និងកសិកម្ម


កូរ៉េ សិក្សាលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងគ្រោងវិនិយោគលើវិស័យពាណិជ្ជកម្ម និងកសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កូរ៉េ និងកម្ពុជា កំពុងពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកម្ពុជា ខណៈកូរ៉េ ក៏នឹងស្វែងរកឱកាសវិនិយោគលើវិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាតនៅកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម Oh Young-Hun បានប្តេជ្ញាចិត្តខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រ សំដៅជំរុញឱ្យមានការហោះហើរត្រង់មួយនេះ។ ក្រៅពីជំរុញឱ្យមានជើងហោះហើរ និងវិនិយោគ កម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េ ក៏បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ នាថ្ងៃទី១២ មិថុនានេះ បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាពជាមួយឯកឧត្តម Oh Young-Hun សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ការចុះMOU រវាងរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូនាពេលនេះ គឺជាផ្នែកមួយដែលរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ។ គួររំឭកថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េនាពេលកន្លងទៅ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្តពិសេសជេជូ ក៏ពិភាក្សាផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី