SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខរាជរដ្ឋាភិបាល នឹងបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកៀរគរថវិកាបន្ថែមកសាងផ្លូវក្រវាត់ព្រំដែន


ប្រមុខរាជរដ្ឋាភិបាល នឹងបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកៀរគរថវិកាបន្ថែមកសាងផ្លូវក្រវាត់ព្រំដែន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តោតលើការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន តាមរយៈកៀរគរថវិកាបន្ថែម និងផ្ដល់ឱកាសឱ្យពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន។

ពាក់ព័ន្ធនឹងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានជំរុញក្នុងសេចក្ដីថ្លែងការណ៍បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឱ្យពលរដ្ឋទាំងអស់ចូលរួមក្នុងមូលនិធិនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន និងរួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដី។ ការផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ដើម្បីឆ្លើយតបក្ដីកង្វល់របស់ប្រជាពលរដ្ឋអំពីការអភិវឌ្ឍខេត្តចំនួន៤ រួមមានខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរីផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីនយោបាយ និងគំនិតផ្តួចផ្តើមដូចជា កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព និងឱ្យពលរដ្ឋទៅរស់នៅកាន់តែច្រើននៅខេត្តភាគឦសាន និងការពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មក្នុងឃុំទាំងអស់ ក្នុងខេត្តទាំង៤។ សម្តេចធិបតីនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា កម្មវិធីនយោបាយទាំងនេះ គឺសុទ្ធតែបង្កើតជាសហថាមពលដើម្បីអភិវឌ្ឍន៍ខេត្តភាគឦសានរបស់កម្ពុជា ពិសេសខេត្តទាំង៤ ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ វៀតណាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី