2024-11-06
គិត បុប្ផា
2024-11-06
គិត បុប្ផា
ភ្នំពេញ៖ យុវជន គួរចាប់ផ្តើមវិនិយោគលើទីផ្សារភាគហ៊ុន ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាប្រភពចំណូលអកម្មប្រកបដោយចីរភាព, ងាយស្រួលក្នុងការចាប់ផ្តើម និងត្រូវការដើមទុនតិច, យុវជនងាយចាប់បាននូវអ្វីថ្មី, យុវជនអាចមានឱកាសទទួលបានជោគជ័យខ្ពស់, ការធ្វើពិពិធកម្មវិនិយោគ មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃ និងសន្ទនីយភាពខ្ពស់។ នេះបើតាមព្រឹត្តិបត្រប៉ុស្តិ៍មូលបត្រស្តីពី «ចំណេះដឹងមូលដ្ឋាន» របស់និយ័តករមូលបត្រកម្ពុជា លេខ១០ ដែលចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និយាយពីមគ្គុទ្ទេសក៍សម្រាប់យុវវ័យក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។
អត្ថប្រយោជន៍នោះ រួមមានផ្តល់១. ប្រភពចំណូលអកម្មប្រកបដោយចីរភាព ដោយចំណូលអកម្មនេះ សំដៅដល់ចំណូល ដែលទទួលបានពីការធ្វើការងារ ឬការវិនិយោគផ្សេងៗ ដោយប្រើកម្លាំងពលកម្មតិចតួច។ ជាមួយគ្នានេះ វិនិយោគិន មានពេលវេលា ដើម្បីទៅបំពេញការងារប្រចាំថ្ងៃផ្សេងទៀតបាន។ ២. ងាយស្រួលចាប់ផ្តើម និងត្រូវការដើមទុនតិចសម្រាប់ការវិនិយោគទៅក្នុងផ្សារមូលបត្រ។ ៣. ចំណុចខ្លាំងរបស់យុវជន គឺភាពឆាប់ចាប់បាន និងហ៊ានសាកល្បងអ្វីថ្មីៗ ជាជាងការទុកប្រាក់សន្សំចោល ដូច្នេះយុវជនគួរចាប់ផ្តើមប្រើប្រាស់ភាពខ្លាំងក្នុងការបង្កើននូវប្រភពចំណូល ដែលអាចផ្តល់អត្រាចំណេញខ្ពស់។
៤. យុវជនអាចមានឱកាសទទួលបានជោគជ័យខ្ពស់ ព្រោះមានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀនសូត្រពីកំហុសនៃការវិនិយោគកន្លងមក ដែលអាចធ្វើឱ្យគេដាក់ចេញនូវយុទ្ធសាស្ត្រវិនិយោគបានត្រឹមត្រូវ និងទទួលបានឱកាសចំណេញខ្ពស់។ ៥. ការធ្វើពិពិធកម្មវិនិយោគ៖ គឺជាការបែងចែកការវិនិយោគ ឬការបែងចែកសាច់ប្រាក់ទៅលើការវិនិយោគផ្សេងៗគ្នា ដើម្បីបង្កើនប្រាក់ចំណូលជាអតិបរមា និងការពារហានិភ័យ។ វិនិយោគិន គឺវិនិយោគលើភាគហ៊ុន ដែលមានទំហំមូលធនូបនីយកម្មទីផ្សារខុសៗគ្នា ពីព្រោះក្រុមហ៊ុនតូច និងក្រុមហ៊ុនធំមានកម្រិតហានិភ័យ និងផលចំណេញខុសគ្នា ដូច្នេះ នៅពេលថ្លៃភាគហ៊ុនមួយធ្លាក់ចុះ ភាគហ៊ុនផ្សេងទៀតអាចនឹងកើនឡើង។
៦. មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃ និងសន្ទនីយភាពខ្ពស់៖ ការវិនិយោគក្នុងទីផ្សារមូលបត្រ មានលក្ខណៈពិសេសជាជាងការវិនិយោគលើទ្រព្យ-សកម្មដទៃ ព្រោះទីផ្សារនេះ មានរចនាសម្ព័ន្ធពេញលេញ ដែលអនុញ្ញាតឱ្យវិនិយោគិនទិញ-លក់បានជាប្រចាំ។ ក្នុងន័យនេះ វិនិយោគិន នៅក្នុងទីផ្សារមូលបត្រ ដែលបានទិញភាគហ៊ុន ឬសញ្ញាបណ្ណអាចលក់បានគ្រប់ពេលនៅក្នុងទីផ្សារ ដើម្បីទទួលបានសាច់ប្រាក់មកវិញពេលមានតម្រូវការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី