2024-10-13
ទូច សូរិយា
2024-10-13
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា សម្រចបានការនាំចេញ-នាំចូលជាង ៤០,៩៣ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ ដែលក្នុងនោះ មានការកើនឡើង ១៦,៤% បើធៀបនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ ខែកញ្ញានេះ កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ១៩,៨៣ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង១៧% ខណៈដែលការនាំចូល មានចំនួន ២១,១០ពាន់លានដុល្លារ កើនបានជិត ១៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ប្រទេសដែលកម្ពុជា សម្រេចបានការនាំចេញ និងនាំចូលបានច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបាន ១១,១៤ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំជិត ៨ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានជិត ៦ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបាន ៣,១៦ពាន់លានដុល្លារ និងប្រទេសជាច្រើនផ្សេងទៀតផងដែរ។
ចំពោះ ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី