2023-10-05
SME News
2023-10-05
SME News
ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានព្រមព្រៀងគ្នាបើកផ្លូវដល់អ្នកជំនួញម៉ាឡេស៊ី ដែលចង់មកវិនិយោគលើដំណាំស្វាយ, ម្នាស់ និងអំពៅ នៅកម្ពុជា។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី ផ្តោតលើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានលើកឡើងពីការចុះអនុសារណៈ នៃការយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ កាលពីពេលកន្លងទៅ។
ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ គីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។
ឯកឧត្តម ឌិត ទីណា បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ថា កសិផលសម្រាប់នាំចេញ អ្នកវិនិយោគម៉ាឡេស៊ី អាចពិចារណាធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ីបាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី