SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហភាពអឺរ៉ុប គាំទ្រកម្ពុជា បង្កើនភាពប្រកួតប្រជែងរបស់ SMEs តាមរយៈគម្រោង«EUGATE»


សហភាពអឺរ៉ុប គាំទ្រកម្ពុជា បង្កើនភាពប្រកួតប្រជែងរបស់ SMEs តាមរយៈគម្រោង«EUGATE»
A+ A-

ភ្នំពេញ៖ សហភាពអឺរ៉ុប បានគាំទ្រក្រសួងពាណិជ្ជកម្មលើសកម្មភាពគម្រោង «European Union Global Access and Trade Expertise – EU GATE» ដែលផ្តោតលើការបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប និងតំណាងស្ថានទូតអាលឺ្លម៉ង់នៅកម្ពុជា។

ក្នុងកិច្ចពិភាក្សាក្នុងការចាប់ផ្តើមអនុវត្តគម្រោង EUGATE ជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ Cambodia លោក Koen Everaert នឹងគាំទ្រក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់កម្ពុជា លើគោលនយោបាយពាណិជ្ជកម្ម, កិច្ចសម្រួលពាណិជ្ជកម្ម, ការគ្រប់គ្រងហានិភ័យ និងពាណិជ្ជកម្មឌីជីថលក្នុងគម្រោង EUGATE ផងដែរ។ កិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ តឹករ៉េត កំរង អរគុណដល់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលរួមចំណែកអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងបានបញ្ជាក់ថាក្រសួងពាណិជ្ជកម្មនឹងផ្តល់កិច្ចសហការយ៉ាងជិតស្និតដើម្បីអនុវត្តគម្រោងថ្មីនេះ។

«EUGATE» ជាគម្រោងមួយក្រោមជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបន្តជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម ការកសាងស្ថាប័ន ការពង្រឹងសមត្ថភាពពាណិជ្ជកម្មរបស់វិស័យឯកជន និងការកែលម្អបរិយាកាសធុរកិច្ចជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី