2025-03-30
ទូច សូរិយា
2025-03-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា ចម្ការដូងក្រអូប នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងក្លាយជាប្រភពផ្គត់ផ្គង់ផ្លែដូងក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងឈានទៅដល់ការវេចខ្ចប់ ដើម្បីនាំចេញទៅទីផ្សារបរទេសនាពេលខាងមុខទៀតផង។
ក្នុងការចុះពិនិត្យ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ម្ចាស់ចម្ការដូងក្រអូប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា បានណែនាំឱ្យអង្គភាពជំនាញ និងមន្ទីរកសិកម្មខេត្តព្រះសីហនុ ផ្តល់ការគាំទ្រ និងជួយដោះស្រាយបញ្ហាដល់ម្ចាស់ចម្ការ។
គួរបញ្ជាក់ថា ចម្ការដូងដូងក្រអូប មានផ្ទៃដីទំហំ ២០០ហិកតា ជាមួយនឹងដំណាំដូងកំពុងឱ្យផលចំនួន ៥ ០០០ដើម និងដូងកំពុងលូតលាស់ និងដាំបន្តជាង ២០ ០០០ដើមទៀត ដែលក្នុងនោះ នាពេលបច្ចុប្បន្នម្ចាស់ចម្ការ បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ដូចជា ការបំផ្លាញដោយសត្វកណ្តុរ និងដំណុះមិនសូវល្អ៕
នាំមកជូនដោយ