2024-10-23
គិត បុប្ផា
2024-10-23
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុននាំចេញអង្ករទាំង១២ របស់កម្ពុជា បានដាក់បង្ហាញពូជស្រូវផ្ការំដួល ដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូប ធ្លាប់បានឈ្នះពានមាសនៅប្រទេសចិន នៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក «Salon International de l'Alimentation (SIAL) Paris» នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កម្មវិធីពិព័រណ៍អន្តរជាតិ SIAL Paris ជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោក ដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។ កម្មវិធីតាំងពិព័រណ៍ ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧ ៨០០ មកពី ១៣០ប្រទេស ដោយមានផលិតផលចំនួន ៤០ម៉ឺនប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ។ លើសពីនេះ កម្មវិធីនេះ មានអ្នកទស្សនាអាជីព (Trade Visitor)ចំនួន ២៨៥ ០០០នាក់ មកពីជាង ២០០ប្រទេស ក្នុងនោះក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ (Top Buyer) ចំនួនជាង ៨ ០០០ ក្រុមហ៊ុន មានសមត្ថភាពទិញ Purchasing Power ក្នុងទំហំទឹកប្រាក់ ៥០០ប៊ីលាន អឺរ៉ូ ចូលរួមផងដែរ។
ក្រុមហ៊ុននាំចេញអង្ករទាំង១២ ដែលបានចូលរួមតាំងពិព័រណ៍រួមមាន៖ KOMPONGTHOM RICE MILL LIMITED, DAILY FRESH FOODS (CAMBODIA) CO., LTD., EANG HEANG IMPORT EXPORT CO., LTD., SIGNATURES OF ASIA CO., LTD., CITY RICE IMPORT EXPORT CO., LTD., FEDRICE BATTAMBANG LTD., LOR EAK HENG SEK MEAS CO., LTD., INDOCHINA RICE MILL LIMITED, AMRU RICE (CAMBODIA) CO., LTD., KHMER FOODS GROUP CO., LTD., PRIMALIS CORPORATION LTD. និងGOLDEN RICE (CAMBODIA) CO., LTD.៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី