2025-01-09
ទូច សូរិយា
2025-01-09
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ត្រូវការហិរញ្ញវត្ថុចំនួន ៨ប៊ីលានដុល្លា ឬ ៨ពាន់លានដុល្លារ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចបៃតង។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើការងារហិរញ្ញវត្ថុបៃតង លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា ទំហំថវិការមួយចំនួនធំ គឺទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដូច្នេះការណ៍នេះ ទាមទារឱ្យកម្ពុជាមាន ចក្ខុវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីកៀរគរហិរញ្ញវត្ថុចាំបាច់។
កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ប្រមូលធាតុចូលបន្ថែមលើការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា លើប្រព័ន្ធវដ្តករសាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារនិងភារកិច្ចរបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី