2024-06-13
ទូច សូរិយា
2024-06-13
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជា មានមហិច្ឆតាចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម។ ក្នុងជំនួបជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក នៃអង្គការអន្តរជាតិខាងការងារ(ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ហេង សួរ បានបន្តថា ក្នុងនោះកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់បន្ថែមថា ចំពោះតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បានកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ នេះបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ តាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី Deborah FRANCE-MASSIN បានលើកឡើងថា ភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជក ជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី