2026-02-21
ទូច សូរិយា
2026-02-21
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រៀមខ្លួនសហការ និងគាំទ្រក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា និង ខនហ្វីរេល លើការងារសំខាន់ៗ ដូចជាការចុះបញ្ជីផលិតផល ការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ និងការអភិវឌ្ឍស្តង់ដា រួមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា រវាងក្រុមហ៊ុន សាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានអញ្ជើញចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកមុ្មរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ចែករំលែកភាពជោគជ័យរបស់ខ្លួនជាមួយធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមផ្សេងទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រីកសក្តានុពល ដោយចាប់យកបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនថ្មីៗ ការលើកកម្ពស់ផលិតភាព និងកិច្ចសហការកាន់តែរឹងមាំ។
ក្នុងដំណើរទស្សនកិច្ចនេះ ឧកញ៉ា វេជ្ជបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន
ទាំងពីរ បានលើកឡើងថា ក្រុមហ៊ុនកំពុងនាំចេញផលិតផលទៅកាន់ទីផ្សារ
ដែលមានអ្នកប្រើប្រាស់សរុបជាង ៥០០លាននាក់ រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប កាណាដា និងទីផ្សារអាស៊ី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី