SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ដាណឺម៉ាក ពិភាក្សាជុំវិញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែទឹកជ្រៅរបស់កម្ពុជា


កម្ពុជា-ដាណឺម៉ាក ពិភាក្សាជុំវិញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែទឹកជ្រៅរបស់កម្ពុជា
ពាណិជ្ជកម្ម

2025-02-26

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ដាណឺម៉ាក កំពុងពិភាក្សាអំពីគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្តោតជាពិសេសលើការស្វែងយល់អំពីសក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងការពង្រីកសមត្ថភាព និងវិសាលភាពរបស់កំពង់ផែនៅតាមបណ្តាខេត្តជាប់សមុទ្រ មានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាពប្រទាក់ក្រឡាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃដាណឺម៉ាក ប្រចាំកម្ពុជា ដែលបានដឹកនាំអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជារូបវ័ន្តដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្នផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599