2024-06-19
គិត បុប្ផា
2024-06-19
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន PPLC Superport & Industrial Co.,LTD. របស់កម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី (Supply Chain And Logistics Academy-SCALA) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤។
ក្នុងពិធីចុះហត្ថលេខា ដែលធ្វើឡើងនាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ មិថុនា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ «ការចុះ MOU នេះ នឹងអភិវឌ្ឍន៍សមត្ថភាពរបស់សិក្ខាកាមកម្ពុជាបន្ថែមទៀត លើបណ្តាញផ្គត់ផ្គង់ និងឡូជីស្ទីក។ សិក្ខាកាមកម្ពុជា នឹងទទួលបានបទពិសោធដោយផ្ទាល់ពីបណ្តាញដឹកជញ្ជូននិងផ្គត់ផ្គង់ដ៏ទំនើបរបស់សិង្ហបុរី ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងជំនាញ សំដៅលើកកម្ពស់សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី»។
ក្រៅពីការចុះ MOU រវាងក្រុមហ៊ុនកម្ពុជា និងវិទ្យាស្ថានខាងលើរបស់សិង្ហបុរី នាឱកាសនោះ ក៏មានការចុះ MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និងការចុះហត្ថលេខាសាក្សីភាពស្តីពី «ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ» រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី