2024-10-30
គន ម៉េងហុង
2024-10-30
គន ម៉េងហុង
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងណានចាងរបស់ប្រទេសចិន ស្នើសុំអនុសាសន៍ណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅលើគម្រោងធ្វើធុរកិច្ចរបស់សមាគមដែលបានមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ខេត្តជាំងស៊ី ប្រទេសចិន។ នេះជាការលើកឡើងរបស់ លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង។
ក្នុងជំនួបនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ជាមួយ លោក Xie Deping នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឱ្យសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយអំពីព័ត៌មានល្អៗរបស់ទេសចរណ៍ និងប្រទេសកម្ពុជា ទៅកាន់សហគមន៍ចិនឱ្យបានទូលំទូលាយផងដែរ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ តុលា ឯកឧត្តម ហួត ហាក់ បានបន្តលើកឡើងថា ការចុះផ្សាយព័ត៌មានល្អៗពីកម្ពុជានេះ ក៏ជាគោលដៅក្នុងការជំរុញភ្ញៀវទេសចរចិន និងពិភពលោកឱ្យមកលេងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី