2024-06-11
ទូច សូរិយា
2024-06-11
ទូច សូរិយា
ភ្នំពេញ៖ សារសំខាន់ផ្នែកសេដ្ឋកិច្ចរបស់ទឹកស្អាត គឺត្រូវសង្កត់ធ្ងន់លើតួនាទីទឹកស្អាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនានា ពិសេសតំបន់សហគ្រាសធុនតូច និងមធ្យម (SMEs), តំបន់ប្រមូលផ្តុំឧស្សាហកម្ម, និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចបន្ថែម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ។
តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត គឺត្រូវឈរលើលក្ខខណ្ឌគោលចំនួន៤ រួមមាន ទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងបន្ថែមថា ទឹក គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់រដ្ឋាករទឹកទាំងអស់ ឱ្យខិតខំពង្រឹងធនធានមនុស្ស ប្រសិទ្ធភាពប្រតិបត្តិការ និងនិរន្តរភាពសហគ្រាសរបស់ខ្លួន ដែលផ្តោតលើការបង្កើតផែនការមេ គម្រោងវិនិយោគ និងការលើកកម្ពស់ការលក់ទឹកដុំនៅក្នុងតំបន់ដែលមិនទាន់ទទួលសេវា។
បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាត បានកើនដល់ជាង ៥០លានម៉ែត្រគូបក្នុងខែឧសភា ឆ្នាំ២០២៤ ដែលចំនួនតំណនេះ បានកើនឡើងដល់ ១,៣៦៣,០៣២ ដែលបម្រើប្រជាពលរដ្ឋចំនួន ២,៨៥៥,៥៦៥គ្រួសារ ពិសេសប្រវែងនៃបណ្តាញចែកចាយទឹកស្អាតសរុប មានការកើនឡើងដល់ ៣២,៨៩២គីឡូម៉ែត្រនៅទូទាំងប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី