SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល មានទិសដៅឱ្យការងាររបស់រដ្ឋាភិបាល ក្លាយជារដ្ឋាភិបាលឈ្លាសវៃ តាមរយៈបច្ចេកវិទ្យាឌីជីថល


គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល មានទិសដៅឱ្យការងាររបស់រដ្ឋាភិបាល ក្លាយជារដ្ឋាភិបាលឈ្លាសវៃ តាមរយៈបច្ចេកវិទ្យាឌីជីថល
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) មានទស្សនវិស័យប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជា ឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ បង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជន ក្នុងរយៈពេល១៥ឆ្នាំ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា ការកំណត់ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនេះ គឺដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានប្រសាសន៍ដូច្នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

វគ្គបណ្ដុះបណ្ដាលខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ តុលា ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដល់ថ្នាក់ដឹកនាំ និងសមាជិក គ.រ.ឌ. ដើម្បីពង្រឹងសេវាសាធារណៈប្រកបដោយទំនុកចិត្ត តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះ នឹងមានការចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសាធារណៈ និងវិស័យឧស្សាហកម្ម ការកំណត់អត្តសញ្ញាណ កាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញា AI និងការយល់ដឹងពីគោលការណ៍ចម្បងនិងក្របខ័ណ្ឌនៃអភិបាលកិច្ចបច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាព និងទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា AI ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី