2025-06-01
គិត បុប្ផា
2025-06-01
គិត បុប្ផា
ភ្នំពេញ៖ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ឯក ពិសិដ្ឋ ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លើកឡើងថា ការផ្គត់ផ្គង់ទំនិញ និងសេវាទាំងអស់ មិនសុទ្ធតែត្រូវជាប់អាករលើតម្លៃបន្ថែមនោះទេ ពោលគឺការផ្គត់ផ្គង់ ដែលចាត់ទុកជាការផ្គត់ផ្គង់ជាប់អាករមានដូចខាងក្រោម៖
១. ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់អាករនៅកម្ពុជា, ២. ការដកយកទំនិញ ឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ, ៣. ការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវទំនិញឬសេវាដោយបុគ្គលជាប់អាករ, ៤. ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងមាត្រា៥៨ នៃច្បាប់ស្តីពីសារពើពន្ធ និង៥. ការនាំចូលទំនិញមកក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ការផ្គត់ផ្គង់មួយចំនួន ដែលត្រូវចាត់ទុកថា ជាការផ្គត់ផ្គង់មិនជាប់អាករ មានដូចជា៖ សេវាសិក្សាអប់រំ សេវាប្រៃសណីយ៍សាធារណៈ សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលទាក់ទិននឹងការ បំពេញសេវាទាំងនេះ, សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ និងសេវាធានារ៉ាប់រង។
ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត, ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក, សេវាប្រមូលសំរាមនិងកាកសំណល់រឹង ឬរាវ, សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងសកម្មភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី