SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នតំណភ្ជាប់មានមេរោគតាម Telegram ក្រោមរូបភាពអាសអាភាស


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នតំណភ្ជាប់មានមេរោគតាម Telegram ក្រោមរូបភាពអាសអាភាស
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនិយមប្រើប្រាស់កម្មវិធីតេលេក្រាម (Telegram) ប្រុងប្រយ័ត្នតំណភ្ជាប់ក្លែងក្លាយ (Phishing Link) ឬ File ដែលមានមេរោគ តាមរយៈរូបភាព និងវីដេអូអាសអាភាស ព្រោះអាចធ្វើឱ្យជនឆបោកលួចយកគណនីផ្ទាល់ខ្លួនរបស់សាធារណជនបាន។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់ កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាក្នុងប្រទេសកម្ពុជា។ កត្តានេះហើយ ទើបជនឆបោក ឬជនឆ្លៀតឱកាសមួយចំនួន បានប្រើប្រាស់មធ្យោបាយ ដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយដែលផ្ទុកមេរោគ ដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលមានផ្ទុកមេរោគនោះ ទៅកាន់គណនីផ្សេងៗទៀត (Contact) និងគ្រុប (Group) របស់ជនរងគ្រោះមានជាដើម៕

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន កុំឱ្យជនឆ្លៀតឱកាសអាចគ្រប់គ្រងគណនីជនរងគ្រោះ មួយចំនួនដូចជា៖ កុំចុចតំណភ្ជាប់ ឬ File ឯកសារដែលពុំមានប្រភពច្បាស់លាស់, ធ្វើបច្ចុប្បន្នភាពទូរសព្ទ និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ និងកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram។ ចំពោះ ករណីសង្ស័យមានឧក្រិដ្ឋជន ចូលគ្រប់គ្រងគណនី Telegram របស់អ្នក ត្រូវចូលទៅពិនិត្យក្នុង Setting, Devices, Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី Telegram ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី